ជ្រើសរើសភាសា: Khmer Khmer English English
សិក្ខាសាលាត្រៀមលក្ខណៈ សម្រាប់ការរៀបចំថវិកាឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី០១ ខែមេសា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃចន្ទ​ ០៨រោច​ ខែផល្គុន​ ឆ្នាំថោះ​ បញ្ចស័ក​ ព.ស​ ២៥៦៧​ត្រូវនឹងថ្ងៃទី​ ០១​ ខែមេសា ឆ្នាំ២០២៤
នៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ, មន្ត្រីជំនាញ ចំនួន៣រូប នៃមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួម សិក្ខាសាលាត្រៀមលក្ខណៈ សម្រាប់ការរៀបចំថវិកាឆ្នាំ២០២៥ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារថវិកាកម្រិតថ្នាក់ដឹកនាំអង្គភាពថវិកា នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, និងឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង អង្គភាពថវិកា សរុបប្រមាណ ២៧០រូប។
សិក្ខាសាលានេះមានរយៈពេល ២ថ្ងៃ ដែលរៀបចំឡើងក្នុងគោលបំណងសំខាន់ៗ ចំនួន២គឺ
(១).បង្កើនសមត្ថភាព និងការយល់ដឹង របស់អង្គភាពថវិកានៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលផ្ដោតជាសំខាន់លើការរៀបចំថវិកា
(២).ជំរុញឱ្យការរៀបចំថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាន់តែមានគុណភាព និងរៀបចំបានទាន់ពេលជូនអគ្គនាយកដ្ឋានថវិកា។

ព័ត៌មានទាក់ទង